Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​អនាម័យ



អ្នក​អនាម័យ

ដំណឹង​ជ្រើសរើស​បុគ្គលិក កម្មវិធី​សម្ព័ន្ធភាព ប្រែប្រួល​អាកាសធាតុ​កម្ពុជា ដំណាក់កាល​ទី ៣

 
កម្មវិធី​ សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ដំណាក់កាល​ទី​ ៣ (CCCA3) គឺជា​កិច្ច​ផ្តួចផ្តើម​ពហុម្ចាស់​ជំនួយ​ដែល​ទទួល​មូលនិធិ​គាំទ្រ​ពី​សហភាព អឺរ៉ុប (EU) ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត​ (Sweden) និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ជាមួយ​វិធីសាស្ត្រ​ទូលំទូលាយ និង​ច្នៃប្រឌិត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​។
 
គោលបំណង​រួម​គឺ​ពង្រឹង​ប្រព័ន្ធ និង​សមត្ថភាព​របស់​ជាតិ ដើម្បី​គាំទ្រ​ដល់​ការសម្របសម្រួល​​ និង​ការអនុវត្ត​វិធានការ​របស់​កម្ពុជា​ ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែល​រួម​ចំណែក​​កសាង​សង្គម​មួយ​បៃតង បញ្ចេញ​កាបូន​តិច ធន់នឹង​អាកាសធាតុ​មាន​សមធម៌ ចីរភាព និង​​ផ្អែកលើ​ចំណេះដឹង​។ គោលបំណង​ជាក់លាក់​គឺ​រួមចំណែក​ក្នុង​ការអនុវត្ត​ផែនការ យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​។
 
កម្មវិធី CCCA3 ត្រូវការ​ជ្រើសរើស​អ្នក​អនាម័យ​ម្នាក់​។
 

ឈ្មោះ​តំណែង​៖ អ្នក​អនាម័យ
ប្រភេទ​កិច្ចសន្យា៖ បុគ្គលិក​ជាប់កិច្ចសន្យា
រយៈពេល៖ មួយឆ្នាំ និង​អាច​បន្ត

 
ចូល​ទៅកាន់​គេហទំព័រ http://ncsd.moe.gov.kh/tenders-jobs ឬ ទាក់ទង​មក​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​សម្រាប់​ព័ត៌មាន​លម្អិត​។
 
បេក្ខជន/ នារី ដែល​មាន​ចំណាប់​អារម្មណ៍​សូមផ្ញើ​លិខិត​បញ្ជាក់​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន និង​​ភ្ជាប់​មក​ជាមួយ​នូវ​ប្រវត្តិរូប​សង្ខេប (​ដែល​រួម​ទាំង​ឈ្មោះ បុគ្គល បី ​រូប​ដែល​អាច​ផ្តល់​យោបល់​អំពី​​ប្រវត្តិ​របស់​អ្នក​ដាក់​ពាក្យសុំ​) មក​អាសយដ្ឋាន​ដូចខាងក្រោម​៖
 
កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ដំណាក់កាល​ទី​ ៣ ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព/ក្រសួងបរិស្ថាន អគារ​មរតក​តេជោ​ដីឡូតិ៍​លេខ​ ៥០៣ ​ផ្លូវ​កៅស៊ូ​អម​មាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។
 
ទូរស័ព្ទ៖(+៨៥៥) ៩២ ៤៦៩ ៥៣៣ / ៨៩៨៨៧ ៨៨៤
អ៊ីម៉ែល៖ [email protected]
គេហទំព័រ៖ http://ncsd.moe.gov.kh
កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យសុំ៖ ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ៥:០០ ​ល្ងាច​។
មានតែ​បេក្ខជន/ នារី​ដែល​ជាប់​ក្នុង​បញ្ជី​ជ្រើស​ដំបូង​ប៉ុណ្ណោះ ដែល​នឹង​បាន​ទទួល​ព័ត៌មាន​សម្រាប់​ការសម្ភាសន៍​។