ព្រះរាជាណាចក្រ​កម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

.............

 

គម្រោង​ប្រកួត​ប្រជែង​ខ្សែ​ច្រវាក់​តម្លៃ​

​និង​លើកកម្ពស់​សុវត្ថិ​កសិកម្ម​​

អង្គភាព​គ្រប់គ្រង​គម្រោង

 

ដំណឹង​ជ្រើសរើស​អ្នកបើកបរ​រថយន្ត

 

ក្រោម​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) សម្រាប់​គម្រោង​ប្រកួតប្រជែង​ខ្សែ​ច្រវាក់​តម្លៃ និង​លើកកម្ពស់​សុវត្ថិភាព​កសិកម្ម (ACSEP) អង្គភាព​គ្រប់គ្រង​គម្រោង​ត្រូវការ​ជ្រើសរើស​អ្នកបើកបរ​រថយន្ត​ធុន​តូច​ចំនួន​ ០៩ ​រូប ដើម្បី​បើកបរ​បម្រើ​ការងារ​ឱ្យ​អង្គភាព​គ្រប់គ្រង​គម្រោង និង​អង្គភាព​អនុវត្ត​គម្រោង​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។

 

មុខតំណែង ៖ អ្នកបើកបរ

ទីកន្លែង ៖ អង្គភាព​គ្រប់គ្រង​គម្រោង និង​អង្គភាព​អនុវត្ត​គម្រោង នៅ​រាជធានី​ភ្នំពេញ

 

១. ការទទួល​ខុសត្រូវ

- គោរព​តាម​បទបញ្ជា និង​ច្បាប់​ចរាចរណ៍​

- ជួយ​រំឭក និង​ណែនាំ​ដល់​អ្នកធ្វើដំណើរ​ក្នុង​រថយន្ត​ឱ្យ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​-

- មិនត្រូវ​ផ្តួចផ្តើម​និយាយ​ពិភាក្សា​ជាមួយ​អ្នកដំណើរ

- មិន​ជក់បារី​ក្នុង​រថយន្ត និង​ហាម​អ្នកដំណើរ​កុំឱ្យ​ជក់បារី​ក្នុង​រថយន្ត​ផងដែរ

- មិន​ពិសា​រគ្រឿង​ស្រវឹង​ក្នុង កំឡុងពេល​បំពេញ ភារកិច្ច

- រក្សា និង​ធ្វើ​បច្ចុប្បន្នភាព​សៀវភៅ​កំណត់ហេតុ​ប្រើប្រាស់​រថយន្ត​ប្រចាំថ្ងៃ

- ជួយ​រៀបចំ លើកដាក់ កាតាប អីវ៉ាន់​ផ្សេងៗ​ដែល​ត្រូវ​ដឹកជញ្ជូន

- ពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ឱ្យបាន​ត្រឹមត្រូវ​ដូចជា​កង់សឺគួរ ឧបករណ៍ - សម្ភារ ទឹក ប្រេងម៉ាស៊ីន​។​ល​។ ឱ្យមាន​លក្ខណៈ​ល្អ និង​មាន​គ្រប់គ្រាន់​នៅក្នុង​រថយន្ត

- ថែររក្សា ទុកដាក់​រថយន្ត​ឱ្យបាន​ល្អ និង​ចាក់​ប្រេងឥន្ធនៈ​ឱ្យបាន​គ្រប់គ្រាន់

- រាយការណ៍​អំពី​តម្រូវការ និង​ការជួសជុល​រថយន្ត​ជូន​អ្នកគ្រប់គ្រង

- ថែរក្សា​ទំនាក់ទំនង និង​សហការ ឱ្យ​បាន ល្អ​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​អ្នកទទួលផល និង អ្នក ពាក់ព័ន្ធ នានា

- អនុវត្តតាម​តួនាទី​មុខងារ​បច្ចេកទេស​របស់​ខ្លួន និង​ទទួលខុសត្រូវ​លើ​ការងារ​ ដែល​បានប្រគល់​ជូន ដោយ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​របស់​គម្រោង

- អនុវត្ត​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​ប្រគល់​ជូន​ដោយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​គម្រោង​។

 

២. គុណវុឌ្ឍិ និង​បទពិសោធន៍​ពាក់ព័ន្ធ

- មាន​ការ​អប់រំ​ចាប់ពី​កម្រិត​មធ្យមសិក្សា និង​មាន​ប័ណ្ណបើកបរ​ដែល​នៅមាន​សុពលភាព

- មាន​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ការងារ​យ៉ាងតិច​ ០៣ ​ឆ្នាំ

- មាន​លទ្ធភាព​ក្នុងការ​ធ្វើដំណើរ និង​ស្នាក់នៅ​ទីជនបទ

- មាន​លទ្ធភាព និង​ការ​ប្តេជ្ញា​ចិត្ត​ធ្វើការ​តាម​ពេលវេលា​ដែលមាន​ភាពបត់បែន

- បំពេញ​ភារកិច្ច​ដោយមាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ល្អ

- មាន​សមត្ថភាព​ក្នុងការ​ថែទាំ និង​ជួសជុល​រថយន្ត (​ក្នុងករណី​ចាំបាច់​)

 

កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​៖ ថ្ងៃទី​ ២០ ខែឧសភា ឆ្នាំ​ ២០២២ វេលា​ម៉ោង ៥ ​រសៀល​។

ទីកន្លែង​ដាក់ពាក្យ​៖ អង្គភាព​គ្រប់គ្រង​គម្រោង ទីស្តីការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ

លេខ​ ២០០ មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ ០៨៦ ៩៩៩ ០៦៣