អ្នកសម្របសម្រួលកម្មវិធី «ចំណេះដឹង បណ្ដាញ និងគោលនយោបាយ»

  កម្មវិធីចំណេះដឹង បណ្ដាញ និងគោលនយោបាយអង្គការសិល្បៈខ្មែរអមតៈ ផ្តោតជាអទិភាពទៅលើការកសាងសមត្ថភាព និងបង្កើតបណ្តាញទំនាក់ទំនងសម្រាប់អ្នកដឹកនាំវប្បធម៌នៅកម្ពុជា និងនៅតំបន់មេគង្គផងដែរ។ ពេលនេះ ពួកយើងកំពុងស្វែងរកអ្នកសម្របសម្រួលកម្មវិធីចំនួន ១ នាក់។   លក្ខណៈសម្បត្តិ៖   • មានបទពិសោធន៍ និងមានចំណាប់អារម្មណ៍លើសិល្បៈ • មានចំណេះដឹងភាសាខ្មែរជ្រៅជ្រះ និងភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងជាមួយវាគ្មិនអន្តរជាតិ និងអាចចូលរួមក្នុងកិច្ចប្រជុំនានា • មានបទពិសោធន៍ក្នុងការគ្រប់គ្រង រដ្ឋបាល និងការងារការិយាល័យ • យកចិត្តទុកខ្ពស់ចំពោះការងារល្អិតល្អន់ អាចធ្វើការបានតាមការបត់បែន និងមានឯករាជ្យភាព • មានបទពិសោធន៍ការងារទំនាក់ទំនង ជាពិសេសការងារទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ • បណ្តាញសង្គម និងការផ្សព្វផ្សាយព្រឹត្តិការណ៍សិល្បៈនានា • មានជំនាញក្នុងការរចនា ដែលអាចរចនាផ្ទាំងរូបភាព ដើម្បីអាចបង្កើតព្រឹត្តិការណ៍សិល្បៈ លើបណ្តាញសង្គម គេហទំព័រ ជំនាញថតរូបរឹតតែប្រសើរ   ប្រាក់ខែ៖ ចាប់ពី ៤០០ ទៅ ៧០០ ដុល្លារក្នុងមួយខែ (ប្រាក់ខែគោល)   ប្រសិនបើលោកអ្នកចាប់អារម្មណ៍ សូមផ្ញើចំណាប់អារម្មណ៍មក [email protected]   ផុតកំណត់ទទួលពាក្យថ្ងៃទី ១៣ ខែធ្នូ ២០២០។